
រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយក្រុមការងារ “ក.វ.ឦសាន” ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីវាយតម្លៃ និងសម្របសម្រួលការលើកទឹកចិត្តពិសេស លើគម្រោងវិនិយោគធំៗចំនួនពីរក្នុងខេត្ត
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ម៉ែន គុង អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមអមដំណើរប្រតិភូក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដឹកនាំដោយ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន ក្នុងបេសកកម្មចុះពិនិត្យទីតាំងជាក់ស្តែងលើគម្រោងស្នើសុំវិនិយោគក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។











