លោក ស្រ៊ន សំឫទ្ធី ដឹកនាំក្រុមការងារចុះសួរសុខទុក្ខតាមខ្ទងផ្ទះ ពលរដ្ឋដែលទើបទទួលបានផ្ទះ និងដីកសិកម្ម ក្នុងគម្រោង «ផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព» នៅស្រុកសេសាន
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារចំពោះកិច្ចដឹកនាំដោយ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង រួមដំណើរដោយមន្ត្រីជំនាញ និងសហការីពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលទើបទទួលបានសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងក្នុងគម្រោងទី១ នៃកម្មវិធី «ផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព» ស្ថិតនៅក្នុងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង អានបន្ត