
ពិធីប្រគល់ និងទទួលជាផ្លូវការបន្ទប់រៀនឆ្លាតវៃ (Smart Classroom) នៅវិទ្យាល័យ ហ៊ុន សែន ត្រែង
បាត់ដំបង៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុករតនមណ្ឌល ដឹកនាំដោយលោក នូវ ឫទ្ធី អភិបាលរងនៃគណៈអភិបាលស្រុករតនមណ្ឌល រួមជាមួយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមពិនិត្យសម្ភារៈ និងស្វែងយល់អំពីវិធីសាស្ត្រប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើប ដែលត្រូវបានបំពាក់សម្រាប់បម្រើដល់ការសិក្សារបស់សិស្សានុសិស្ស ក្នុងពិធីប្រគល់ និងទទួលជាផ្លូវការបន្ទប់រៀនឆ្លាតវៃ (Smart Classroom) ជូនដល់គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ត្រែង។










