
សិស្សានុសិស្សក្លឹបសិក្សាកម្មវិធី “មនសិការពលរដ្ឋល្អ” វិទ្យាល័យសម្តេចឪ ខេត្តបាត់ដំបង បានធ្វើទស្សនកិច្ចសិក្សា នៅស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ខាងកើតស្ទឹង
បាត់ដំបង៖ សិស្សានុសិស្សក្លឹបសិក្សាកម្មវិធី “មនសិការពលរដ្ឋល្អ” វិទ្យាល័យសម្តេចឪ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានធ្វើទស្សនកិច្ចសិក្សា នៅស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ខាងកើតស្ទឹង ស្ថិតនៅក្នុងឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកស្រី គឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្រ្តីជំនាញជាច្រើនរូបទៀត។









