
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានចាត់ឲ្យតំណាង នាំយកថវិកាបេឡាមរណៈសង្រ្គោះ ទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនឈ្មោះ ប៊ូ នុត
នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០៛ (បួនលានរៀលគត់) ទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនឈ្មោះ ប៊ូ នុត បានទទួលមរណៈភាពកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។










