
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីបវារណាកម្មចេញព្រះវស្សា និងបុណ្យកឋិនទាន នៅក្នុងខេត្តប៉ៃលិន
ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណ ខេត្តប៉ៃលិន បានយាងជាព្រះអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារ ត្រៀមរៀបចំពិធីបវារណាកម្ម របស់ ព្រះសង្ឃចេញព្រះវស្សា និងពិធីបុណ្យកឋិនទាន នៅវត្តពោធិមារាម (ហៅវត្តប៉ាហ៊ី) សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សំ សារើន ប្រធាន ការិយាល័យព្រះពុទ្ធសាសនា ព្រមទាំងព្រះថេរានុថេរៈពាក់ព័ន្ធជាច្រើនអង្គ។










