ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦










ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលជួបស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅ ទីស្ដីការក្រសួងការពារជាតិ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា


កម្មវិធី ស្វែងយល់ផ្សព្វផ្សាយតាមវិទ្យុ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦


កម្ពុជា រយៈពេល៩ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មប្រមាណ ៥៧,០១ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២១,៣% បើធៀបនឹងឆ្នាំ២០២៥ ក្នុងនោះការនាំចេញទំនិញមានទឹកប្រាក់ ២៧,០៩ ពាន់លានដុល្លារអាម៉េរិក និងទំនិញនាំចូលមានទឹកប្រាក់ ២៩,៩២ ពាន់លានដុល្លារអាម៉េរិក។ ប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេរួមមាន ចិនទំហំទឹកប្រាក់ ១៧,៥៨ ពាន់លានដុល្លារអាម៉េរិក សហរដ្ឋអាម៉េរិក ១២,៤៧ ពាន់លានដុល្លារអាម៉េរិក វៀតណាម ៦,៥៩ ពាន់លានដុល្លារអាម៉េរិក និង ជប៉ុន ២,២៤ ពាន់លានដុល្លារអាម៉េរិក។ រីឯមុខទំនិញដែលកម្ពុជា នាំចេញសំខាន់ៗរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ៩,៣២ ពាន់លានដុល្លារអាម៉េរិក កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ ២,៣៤ ពាន់លានដុល្លារអាម៉េរិក វត្ថុធ្វើអំពីស្បែក ១,៧៧ ពាន់លានដុល្លារអាម៉េរិក ស្បែកជើង និងស្រោមជើង ១,៦៦ លានដុល្លារអាម៉េរិក គ្រឿងសង្ហារឹម ១,៥២ ពាន់លានដុល្លារអាម៉េរិក ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ១,៤៤ ពាន់លានដុល្លារអាម៉េរិក ។ ខណៈជញ្ជីងពាណិជ្ជកម្មកម្ពុជា មានអតុល្យភាពជិត ២,៨៣ ពាន់លានដុល្លារអាម៉េរិក នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភព៖ Gazette ប្រជាជន


ក្នុងចំណោមបណ្តាកោះនៅទូទាំងខេត្តកែប កោះអាចន៍សេះ ជាកន្លែងមួយមានសារៈសំខាន់ណាស់ សម្រាប់ការអភិរក្សធនធានសមុទ្រ និងជីវចម្រុះបាតសមុទ្រ។ កោះនេះក៏ជាទីតាំងដែលក្រុមយុវជន និងអ្នកស្រាវជ្រាវកំពុងចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ីសមុទ្រ ដើម្បីធានានិរន្តរភាពធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ៕ អត្ថបទ និងរូបភាព📸៖ Mat Ousman- ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប
