
កម្ពុជា រយៈពេល៩ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មមានប្រមាណ ៥៧,០១ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២១,៣% បើធៀបនឹងឆ្នាំមុន
កម្ពុជា រយៈពេល៩ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មប្រមាណ ៥៧,០១ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២១,៣% បើធៀបនឹងឆ្នាំ២០២៥ ក្នុងនោះការនាំចេញទំនិញមានទឹកប្រាក់ ២៧,០៩ ពាន់លានដុល្លារអាម៉េរិក និងទំនិញនាំចូលមានទឹកប្រាក់ ២៩,៩២ ពាន់លានដុល្លារអាម៉េរិក។ ប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេរួមមាន ចិនទំហំទឹកប្រាក់ ១៧,៥៨ ពាន់លានដុល្លារអាម៉េរិក សហរដ្ឋអាម៉េរិក ១២,៤៧ ពាន់លានដុល្លារអាម៉េរិក វៀតណាម ៦,៥៩ ពាន់លានដុល្លារអាម៉េរិក និង ជប៉ុន ២,២៤ ពាន់លានដុល្លារអាម៉េរិក។ រីឯមុខទំនិញដែលកម្ពុជា នាំចេញសំខាន់ៗរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ៩,៣២ ពាន់លានដុល្លារអាម៉េរិក កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ ២,៣៤ ពាន់លានដុល្លារអាម៉េរិក វត្ថុធ្វើអំពីស្បែក ១,៧៧ ពាន់លានដុល្លារអាម៉េរិក ស្បែកជើង និងស្រោមជើង ១,៦៦ លានដុល្លារអាម៉េរិក គ្រឿងសង្ហារឹម ១,៥២ ពាន់លានដុល្លារអាម៉េរិក ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ១,៤៤ ពាន់លានដុល្លារអាម៉េរិក ។ ខណៈជញ្ជីងពាណិជ្ជកម្មកម្ពុជា មានអតុល្យភាពជិត ២,៨៣ ពាន់លានដុល្លារអាម៉េរិក នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភព៖ Gazette ប្រជាជន





