
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ប្រគេនអង្ករជិត ៧តោន ដល់២៣វត្ត ក្នុងខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ក្នុងស្មារតីលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការចូលរួមទ្រទ្រង់ជីវភាពព្រះសង្ឃក្នុងរដូវកាលបុណ្យទានប្រពៃណីជាតិ អង្ករសរុបចំនួន ៦ ៩០០ គីឡូក្រាម ដែលជាមហាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ត្រូវបាននាំយកទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន ២៣ ក្នុងខេត្តស្ទឹងត្រែង។











