
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦










ព្រឹក ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខេត្តកែប៖ សិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ខេត្ត ស្តីពីសេចក្តីព្រាងផែនការសកម្មភាពបន្សុាំនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ឆ្នេរសមុទ្រ ក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោក សែម រមនា អភិបាលរងខេត្តកែប នៅសាលប្រជុំសណ្ឋាគារសិង្ហហមិត្ត ខេត្តកែប ។


ភូមិថ្មី ក្រុងកែប🍃🏡 📍សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ក្រុងកែប

ផ្លូវបេតុងអាមេ ២គីឡូម៉ែត្រ ជួយសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តកែប


កែប៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នី ផល្លី អគ្គលេខាធិការរង គ.អ.ធ.ក និងជាប្រធានក្រុមការងារ រួមជាមួយលោក សែម រមនា អភិបាលរងខេត្តកែប បានដឹកនាំក្រុមការងារចុះវាយតម្លៃឆ្នេរខ្សាច់ និងព្រែកកម្សាន្តបេក្ខភាពក្នុងខេត្តកែប សម្រាប់ ការប្រឡងប្រណាំងឆ្នេរ ខ្សាច់កម្សាន្តស្អាតលើកទី៧ និងព្រែកកម្សាន្តស្អាតលើកទី៤ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលរងក្រុង/ស្រុក មន្ត្រីជំនាញពាក់ព័ន្ធ។ ក្នុងការចុះពិនិត្យនេះ ក្រុមការងារបានចុះវាយតម្លៃ និងពិនិត្យស្ថានភាពនៅ ឆ្នេរស្រី ស សហគមន៍នេសាទភូមិថ្មី សហគមន៍អូរក្រសារ សហគមន៍កែប និងឆ្នេរអង្កោល ដើម្បីពិនិត្យលក្ខខណ្ឌ និងសក្តានុពលសម្រាប់ការអភិវឌ្ឍជាតំបន់ឆ្នេរ និងព្រែកកម្សាន្តបេក្ខភាព៕
