
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមដឹកនាំប្រជាពលរដ្ឋ ៦៣គ្រួសារ ទៅរស់នៅ និងបង្កើតជីវភាពថ្មីនៅលើដីសម្បទានសង្គមកិច្ច ក្នុងខេត្តស្ទឹងត្រែង
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក ស្រី សុភ័ក្ត្រ និងលោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈដឹកនាំប្រជាពលរដ្ឋដែលទទួលបានដីសម្បទានសង្គមកិច្ច ពីកម្មវិធីផ្តល់ដីការពារព្រៃដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (ផកអ) ទៅរស់នៅទីតាំងនៃកម្មវិធី ដែលស្ថិតនៅឃុំល្ពៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។










