
ថវិកាបេឡាមរណ:សង្គ្រោះ ចំនួន ៤.០០០.០០០រៀល បានប្រគល់ជូនក្រុមគ្រួសារសព ចំនួន ០១គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
កាលពីពេលថ្មីៗ កន្លងទៅនេះ លោកវរសេនីយ៍ ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុក និងជាប្រធានលេខាធិការដ្ឋាន បានអមដំណើរ លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកស្ទឹងត្រង់ និងក្រុមការងារ បាននាំយកថវិកាបេឡាមរណ:សង្គ្រោះ ប្រគល់ជូនក្រុមគ្រួសារសព ចំនួន ០១គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។








