
សិស្សមួយក្រុមនៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង កៀរគរថវិកាបាន ៣០លានរៀល ដើម្បីកែលម្អបន្ទប់កុំព្យូទ័របម្រើការសិក្សា
ស្ទឹងត្រែង៖ ដោយស្មារតីទទួលខុសត្រូវ និងមិនចង់ឱ្យសិស្សជំនាន់ក្រោយជួបប្រទះការលំបាកខ្វះខាតដូចខ្លួន សិស្សថ្នាក់ទី១០ មួយក្រុមនៃវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង បានរួមគ្នាចាប់ផ្តើមគម្រោង «ពន្លកសតវត្សថ្មី» ដោយបានកៀរគរថវិកា និងធនធានពីសប្បុរសជនក្នុងសហគមន៍បានប្រមាណ ៣០លានរៀល ដើម្បីកែលម្អ និងបំពាក់ឧបករណ៍ក្នុងបន្ទប់កុំព្យូទ័រ សំដៅលើកកម្ពស់ការសិក្សាផ្នែកឌីជីថលដល់សិស្សានុសិស្សជាង ៨០០នាក់ ឱ្យកាន់តែមានប្រសិទ្ធភាព។











