
លោក ញ៉ន សិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោក គី វុទ្ធី ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកែប អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជ៉ំផ្សព្វផ្សាយស្តីពី ការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥
ព្រឹក ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ខេត្តកែប៖ លោក ញ៉ន សិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោក គី វុទ្ធី ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកែប អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជ៉ំផ្សព្វផ្សាយស្តីពី ការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥សម្រាប់បម្រើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅសាលប្រជុំ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប។









