
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជំរុញការកែច្នៃផលិតផលខេត្តកែប ដើម្បីពង្រីកទៅកាន់ទីផ្សារអន្តរជាតិ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជំរុញការកែច្នៃផលិតផលខេត្តកែប ដើម្បីពង្រីកទៅកាន់ទីផ្សារអន្តរជាតិ កែប៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អ្នកតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តកែប និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានការយកចិត្តទុកដាក់លើការកែច្នៃ វេចខ្ចប់ និងបង្កើនគុណភាពផលិតផលដែលមានសក្តានុពលរបស់ខេត្តកែប ជាពិសេសផលិតផលជលផល ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកលទ្ធភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ មានប្រសាសន៍លើកឡើងបែបនេះ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ម៉ារាកេតា កុល្ស ហាយកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ឆែក ដែលរៀបចំនៅសាលប្រជុំស្តង់ដាសាលាខេត្តកែប។









