
កែប៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីចុះពិនិត្យការចិញ្ចឹមមាន់ និងក្រួចបែបធម្មជាតិរួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានបន្តអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីការដាំដុះបន្លែបែបធម្មជាតិ របស់កសិករ ស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បន្តចុះពិនិត្យការដាំបន្លែបែបធម្មជាតិ ជំរុញការផលិតបន្លែមានសុវត្ថិភាពក្នុងមូលដ្ឋាន កែប៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីចុះពិនិត្យការចិញ្ចឹមមាន់ និងក្រួចបែបធម្មជាតិរួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានបន្តអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីការដាំដុះបន្លែបែបធម្មជាតិ របស់កសិករ ស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្វែងយល់ពីបច្ចេកទេសដាំដុះ ការថែទាំ ការប្រើប្រាស់ជីធម្មជាតិ និងការប្រមូលផល ព្រមទាំងបញ្ហាប្រឈម និងតម្រូវការរបស់កសិករ ក្នុងការប្រកបរបរដាំបន្លែ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានលើកទឹកចិត្តដល់កសិករ ឱ្យបន្តពង្រីកការដាំបន្លែបែបធម្មជាតិ និងយកចិត្តទុកដាក់លើគុណភាព និងសុវត្ថិភាពចំណីអាហារ ដើម្បីធានាបាននូវផលិតផលល្អសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងប្រើប្រាស់ក្នុងសហគមន៍។









