
មន្ទីរប្រៃសណីយ៍ខេត្តកែប រៀបចំវគ្គបណ្តុះបណ្តាលសន្តិសុខសាយប័រ
ខេត្តកែប៖ វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកែប បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សន្តិសុខសាយប័រ» ជូនដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកែប ក្រោមអធិបតីភាព លោក លី សាវេត អភិបាលរងខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។









