
ដំណើរការប្រឡងសំណេរ ថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកែប ប្រព្រឹត្តទៅដោយរលូន និងគ្មានបាតុភាពមិនប្រក្រតីឡើយ
ខេត្តកែប៖ ដំណើរការប្រឡងសំណេរ ថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅខេត្តកែប បានប្រព្រឹត្តទៅដោយរលូន សណ្តាប់ធ្នាប់ល្អ និងគ្មានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកែប បានអញ្ជើញបើកវិញ្ញាសាររប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យ ប៉ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ខេត្តកែប។









