អភិបាលខេត្តកំពង់ចាម ដឹកនាំថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងនគរបាល និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ម៉ាប់ សុផាត នៅស្រុកស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាម ដឹកនាំថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងនគរបាល និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ម៉ាប់ សុផាត នៅស្រុកស្ទឹងត្រង់

កំពង់ចាម៖ បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់ពីការទទួលមរណភាព លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំសហការី អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខ ព្រមទាំង ថវិកា ជូនលោកស្រី ឈួន ដាឡែន ត្រូវជាភរិយា ព្រមទាំង ក្រុមគ្រួសារ ចំពោះមរណភាព លោកវរសេនីយ៏ទោ ម៉ាប់ សុផាត អត្តលេខ : ៥៨៥៣៥ ឋាន: អធិការរង នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃសុក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១:៣០នាទី រសៀល ក្នុងជន្មាយុ ៤១ឆ្នាំ ដោយសារចុះបេសកកម្មបង្ក្រាបករណីហិង្សាដោយចេតនាបង្កដោយ (ក្រុមក្មេងស្ទាវវាយ ប្រតាយប្រតប់គ្នា) នៅភូមិសាស្ត្រស្រុកស្ទឹងត្រង់ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ ដែលពិធីបុណ្យ ធ្វើនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ព័ត៌មានពាក់ព័ន្ធ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងឯកឧត្តម សាយ សំអាល់ អញ្ជើញដឹកនាំប្រារព្ធពិធីកាន់បិណ្ឌវេនទី៨ នៅវត្តវិសុទ្ធិវង្សា ស្រុកកោះសូទិន
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងឯកឧត្តម សាយ សំអាល់ អញ្ជើញដឹកនាំប្រារព្ធពិធីកាន់បិណ្ឌវេនទី៨ នៅវត្តវិសុទ្ធិវង្សា ស្រុកកោះសូទិន
(កំពង់ចាម)៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមដំណើរដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំប្រារព្ធពិធីកាន់បិណ្ឌវេនទី៨ នៅក្នុងវត្តវិសុទ្ធិវង្សា (ហៅវត្តកណ្តាលកោះសូទិន) ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម នាំយកអំណោយរដ្ឋបាលខេត្ត និងសប្បុរសជន ទៅចែកជូនកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម នាំយកអំណោយរដ្ឋបាលខេត្ត និងសប្បុរសជន ទៅចែកជូនកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ) នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានបញ្ចប់បេសកកម្ម នៅខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអមដំណើរ និងសប្បុរសជនក្នុងខេត្ត បានបន្តបេសកកម្មនាំយកអំណោយសប្បុរសធម៌ និងថវិកា ទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងទ័ពជួរមុខបន្ថែមទៀត ដែលកំពុងឈរជើងបំពេញភារកិច្ចការពារព្រំដែន ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
(​ព្រះវិហារ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួន ទៅចែកជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន លោក យោក ភី នាយកស្តីទីសាខា
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន លោក យោក ភី នាយកស្តីទីសាខា
ខេត្តកំពង់ចាម៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមជាមួយលោកស្រីនាយិការងសាខា លោកស្រីសមាជិកគណៈកម្មាធិការសាខា និងក្រុមការងារសាខា បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនលោក យោក ភី នាយកស្ដីទីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលកំពុងសម្រាកស្តារសុខភាពនៅគេហដ្ឋាន បន្ទាប់ពីទទួលការព្យាបាលជំងឺរលាកសួត និងលើសសម្ពាធឈាម ពីមន្ទីរពេទ្យរួចមក។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងជាង១៩៨ គីឡូម៉ែត្រ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងជាង១៩៨ គីឡូម៉ែត្រ
(ពោធិ៍សាត់) នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គ.ម. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
(វិដេអូ) អនុគណៈកម្មការរៀបចំកម្មវិធីសាសនា ការតាំងពិព័រណ៍ និងការប្រគុំតន្ត្រី បើកកិច្ចប្រជុំត្រៀមរៀបចំពិធីប្រណាំងទូក និងកម្មវិធីកម្សាន្ត នៅខេត្តកំពង់ចាម
សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ) អនុគណៈកម្មការរៀបចំកម្មវិធីសាសនា ការតាំងពិព័រណ៍ និងការប្រគុំតន្ត្រី បើកកិច្ចប្រជុំត្រៀមរៀបចំពិធីប្រណាំងទូក និងកម្មវិធីកម្សាន្ត នៅខេត្តកំពង់ចាម
អនុគណៈកម្មការរៀបចំកម្មវិធីសាសនា ការតាំងពិព័រណ៍ និងការប្រគុំតន្ត្រី បើកកិច្ចប្រជុំត្រៀមរៀបចំពិធីប្រណាំងទូក និងកម្មវិធីកម្សាន្ត នៅខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត

ព័ត៌មានថ្មីៗ

ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃកន្លងមក បានបណ្តាលឱ្យមានការហូរច្រោះ និងខូចខាតផ្លូវដោយអន្លើ នៅចំណុចទំនប់រងភ្នំវល្លិ៍ ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃកន្លងមក បានបណ្តាលឱ្យមានការហូរច្រោះ និងខូចខាតផ្លូវដោយអន្លើ នៅចំណុចទំនប់រងភ្នំវល្លិ៍ ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្រុមការងារបានចុះអន្តរាគមន៍ជួសជុល និងស្តារផ្លូវឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយហានិភ័យដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ កែប, ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
យុវជននៅក្រុងកែប និងស្រុកដំណាក់ចង្អើរ ចូលរួមក្នុងការអនុវត្តកាតព្វកិច្ចយោធា   ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តកែប
អប់រំ និងកីឡា

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦៖
សេចក្តីជូនដំណឹង

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦៖

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦៖ ព្យុះទី២៧ ឈ្មោះ ឆយវ៉ាន(Choi-wan)T2627 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ឆយវ៉ាន នេះទេ។

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
កម្មវិធី ស្វែងយល់ផ្សព្វផ្សាយតាមវិទ្យុ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
នយោបាយ

អភិបាលខេត្តកំពង់ចាម ដឹកនាំថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងនគរបាល និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ម៉ាប់ សុផាត នៅស្រុកស្ទឹងត្រង់ - មន្ទីរព័ត៌មានខេត្តកែប