
អភិបាលខេត្តកំពង់ចាម នាំយកអំណោយរដ្ឋបាលខេត្ត និងសប្បុរសជន ទៅចែកជូនកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ) នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានបញ្ចប់បេសកកម្ម នៅខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអមដំណើរ និងសប្បុរសជនក្នុងខេត្ត បានបន្តបេសកកម្មនាំយកអំណោយសប្បុរសធម៌ និងថវិកា ទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងទ័ពជួរមុខបន្ថែមទៀត ដែលកំពុងឈរជើងបំពេញភារកិច្ចការពារព្រំដែន ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។











