
ឯកសារនៃការវិនិច្ឆ័យជិត ២ម៉ឺនក្បាលដីក្នុងស្រុកពួក ត្រូវបានបិទផ្សាយជាសាធារណៈ អាជ្ញាធរអំពាវនាវឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានគ្រប់ៗគ្នា
ឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ១៨ ៥១១ក្បាលដី ក្នុងភូមិគោកវាល ភូមិទំរឹង ភូមិរើល ត្រពាំងស្វាយ ត្រពាំងឫស្សី ភូមិព្រលឹត ក្អែកទំ រំដួល ក្បាលក្រពើ ត្រពាំងធំ គោកក្នាំង គោកត្រាច ភូមិស្រះ និងភូមិសំបួរ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានគ្រប់ៗគ្នា ធានាបាននូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិ។











