
ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកែប កំពុងរៀបចំសៀវភៅបន្ទុកចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
កែប៖ គម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ គឺជាគំនិតផ្តួចផ្តើមរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងការយកចិត្តទុកដាក់ពីណាក់ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។ ជាមួយគ្នានេះ មន្ត្រីជំនាញ និងអ្នកជំនាញការពាក់ព័ន្ធ កំពុងចុះសិក្សាស្រាវជ្រាវយ៉ាងលម្អិតអំពីប្រវត្តិ លក្ខណៈពិសេស បច្ចេកទេសនេសាទ និងទិន្នផលរបស់ «ក្តាមសេះកែប» ដើម្បីរៀបចំឯកសារសៀវភៅបន្ទុកឱ្យបានម៉ត់ចត់បំផុត ធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការរក្សាគុណភាព និងប្រភពដើមពិតប្រាកដរបស់ផលិតផល។











