
ខេត្តកែប៖ លោកស្រី គឹម ចន្នី អភិបាលរង នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តភារកិច្ចបន្ត របស់គណ:កម្មការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ដើម្បីពង្រឹងយន្តការ គណ:កម្មការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត
នៅព្រឹក ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ខេត្តកែប៖ លោកស្រី គឹម ចន្នី អភិបាលរង នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តភារកិច្ចបន្ត របស់គណ:កម្មការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ដើម្បីពង្រឹងយន្តការ គណ:កម្មការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត និងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ឱ្យទទួលបានជោគជ័យ នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។











