
ខេត្តកែប៖ លោក ប៊ុន យោង អភិបាលរងខេត្ត បានដឹកនាំលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្នុងក្របខណ្ឌនៃកិច្ចសហការរវាងក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
រសៀលថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ខេត្តកែប៖ លោក ប៊ុន យោង អភិបាលរងខេត្ត បានដឹកនាំលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្នុងក្របខណ្ឌនៃកិច្ចសហការរវាងក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខា ធិការដ្ឋាន គ.ប.ឆ.ប តាមប្រព័ន្ធZOOM នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។











