
វគ្គផ្សព្វផ្សាយពង្រឹងការយល់ដឹងស្តីពី «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ជូនដល់មន្ត្រីមូលដ្ឋាន ក្នុងស្រុកដំណាក់ចង្អើរ
ខេត្តកែប៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកែប បានរៀបចំពិធីបើកវគ្គផ្សព្វផ្សាយពង្រឹងការយល់ដឹងស្តីពី «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ជូនដល់មន្ត្រីពាក់ព័ន្ធនៅថ្នាក់ ស្រុក ឃុំ និងភូមិ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុកដំណាក់ចង្អើរ ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប។











