
នគរបាលខេត្តកែប បន្តដឹកនាំចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក និងប៉ុស្តិ៍អង្កោល នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ បានបន្តចុះសហការជាមួយអាជ្ញាធរឃុំ និងលោកនាយកសាលា ជួបប្រជុំផ្សព្វផ្សាយគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៣លើក ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចំនួន ៦៩០នាក់ នៅតាមសាលារៀន និងនៅសាលាឃុំអង្កោល ក្នុងមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ,ផលប៉ះពាល់គ្រឿងញៀន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសម័យសង្គ្រាម ,ក្មេងទំនើង ,ល្បែងស៊ីសងខុសច្បាប់, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams),អំពើលួច ឆក់ ប្លន់ និងអំពើរល្មើសច្បាប់ផ្សេងៗ ។











