សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសារពើពន្ធ ២០២៧ សម្រាប់គម្រោងរេដបូកកែវសីមា»

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសារពើពន្ធ ២០២៧ សម្រាប់គម្រោងរេដបូកកែវសីមា»

ត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្ត្រីបង្គោលរេដបូកជាតិ និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសារពើពន្ធ ២០២៧ សម្រាប់គម្រោងរេដបូកកែវសីមា»។

ព័ត៌មានពាក់ព័ន្ធ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនកងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ១១៥ និងលេខ១១៦ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនកងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ១១៥ និងលេខ១១៦ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ១១៥ និងលេខ១១៦ នៃតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានវរសេនាតូចអន្តរាគមន៍លេខ១១៥ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
រដ្ឋបាលក្រុងសែនមនោរម្យ បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលក្រុងសែនមនោរម្យ បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)
​ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោក មួង ប៉ាង អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមបើក «សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩)» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុង មន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ និងតំណាងអង្គការសង្គមស៊ីវិលជាច្រើនរូប ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលក្រុងសែនមនោរម្យ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តព្រះពុទ្ធមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តព្រះពុទ្ធមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ និងនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនគ្រួសារទារកកើតកូនភ្លោះ នៅមន្ទីរពេទ្យបង្អែកខេត្ត
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនគ្រួសារទារកកើតកូនភ្លោះ នៅមន្ទីរពេទ្យបង្អែកខេត្ត
ខេត្តមណ្ឌលគិរី ៖ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាឧបត្ថម្ភ ទៅផ្តល់ជូនគ្រួសារមាតា និងទារកកើតកូនភ្លោះ ដែលកំពុងសម្រាកព្យាបាល និងថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។ ពិធីនេះដឹកនាំដោយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និង ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនកងកម្លាំងវរនគរបាលការពារព្រំដែនគោកលេខ ៦២១ និង៣០៣ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនកងកម្លាំងវរនគរបាលការពារព្រំដែនគោកលេខ ៦២១ និង៣០៣ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ខេត្តមណ្ឌលគិរី៖ ដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងកម្លាំងវរនគរបាលការពារព្រំដែនគោកលេខ ៦២១ និងលេខ ៣០៣ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានវរនគរបាលការពារព្រំដែនគោកលេខ ៦២១ ស្ថិតក្នុងភូមិឡេះ ឃុំដាក់ដាំ ស្រុកអូររាំង។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម គង់ គឹមនី ទទួលជួបសម្ដែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី ទទួលជួបសម្ដែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំមមី ឆស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម/លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំបដិសណ្ឋារកិច្ច រដ្ឋបាលខេត្តមណ្ឌលគិរី។ ក្នុងពិធីជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការនៃរដ្ឋបាលខេត្ត និងប្រតិភូអមដំណើរជាច្រើនរូបផងដែរ។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងអាជ្ញាធរខេត្តមណ្ឌលគិរី និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

សេចក្តីបំភ្លឺ​ព័ត៌​មាន​ របស់​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អេីរ ជុំវិញការចុះផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងទីតាំងដី១កន្លែងនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប​!​
សេចក្តីជូនដំណឹង

សេចក្តីបំភ្លឺ​ព័ត៌​មាន​ របស់​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អេីរ ជុំវិញការចុះផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងទីតាំងដី១កន្លែងនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប​!​

​រដ្ឋបាលស្រុក សូមគោរពជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបថា៖ ​ថ្មីៗនេះ មានទំព័រសារព័ត៌មានមួយចំនួនតូច បានចុះផ្សាយព័ត៌មានដោយខ្វះការផ្ទៀងផ្ទាត់ កាត់តសាច់រឿង និងមានលក្ខណៈបំភាន់ ដែលចោទប្រកាន់អាជ្ញាធរថា បានបណ្តែតបណ្តោយឱ្យមានការចាក់ដីលុបព្រៃកោងកាងធម្មជាតិ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល។ ​ដើម្បីជម្រះនូវរាល់ការភាន់ច្រឡំ ការពារភាពស្អាតស្អំរបស់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលស្រុកដំណាក់ចង្អើរ សូមធ្វើការច្រានចោលទាំងស្រុងនូវការចុះផ្សាយនេះ និងសូមបញ្ជាក់ការពិតជូនមហាជនដូចខាងក្រោម៖

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
​កិច្ចប្រជុំស្តីពីការណែនាំការចុះអនុវត្តប្រតិបត្តិការស្តង់ដារតែមួយក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និងរៀបចំនីតិវិធីចំពោះជនបរទេស
សន្តិសុខសង្គម

​កិច្ចប្រជុំស្តីពីការណែនាំការចុះអនុវត្តប្រតិបត្តិការស្តង់ដារតែមួយក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និងរៀបចំនីតិវិធីចំពោះជនបរទេស

ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំស្តីពីការណែនាំការចុះអនុវត្តប្រតិបត្តិការស្តង់ដារតែមួយក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និងរៀបចំនីតិវិធីចំពោះជនបរទេស ដែលត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ តាមរយៈប្រព័ន្ធ​វីដេអូ​ Zoom​ ៕ ខេត្តកែប​,​ រសៀលថ្ងៃពុធ ទី៧ តុលា ២០២៦

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
រសៀល ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦  ខេត្តកែប៖ លោកស្រី គឹម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តធ្វើតេស្តរហ័សរកសារធាតុញៀនតាមរយៈទឹកមូត្រ នៅសាលប្រជុំធំសេះស សាលាខេត្ត។

សេចក្តីប្រកាសព័ត៌មាន  អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
សកម្មភាពថ្នាក់ដឹកនាំ

សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:២៤នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក យោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ច្រកអានសេះ សកម្មភាពទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ១,១១៤នាក់ ស្មើនឹង ៣៥៧ គ្រួសារ (ស្ត្រី ៧១១នាក់) និងកុមារចំនួន ៥៩៧នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានពួកគេវិញបាននៅឡើយ

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត