
លោក ងួន ច័ន្ទសុជាតា៖ ការលើកកម្ពស់អក្ខរកម្មព័ត៌មាន ជាគ្រឹះសំខាន់ក្នុងការកសាង «ពលរដ្ឋឌីជីថល» និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ
ខេត្តកែប៖ ក្នុងសម័យដែលបច្ចេកវិទ្យាឌីជីថល និងបណ្ដាញសង្គមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការបណ្តុះសិស្សានុសិស្សឱ្យមានសមត្ថភាពក្នុងការគិត វិភាគ និងផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងជឿ ឬចែករំលែក គឺជាកត្តាដ៏សំខាន់ក្នុងការកាត់បន្ថយការរីករាលដាលនៃព័ត៌មានក្លែងក្លាយ និងកសាងពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ។











