
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ៖ Facebook, TikTok និង YouTube មិនមែនជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការទេ ការផ្ទៀងផ្ទាត់ព័ត៌មាន គឺជាទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់
ខេត្តកែប៖ ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និងបណ្ដាញសង្គមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស មនុស្សម្នាក់ៗអាចក្លាយជាអ្នកផលិត និងផ្សព្វផ្សាយព័ត៌មានបានដោយខ្លួនឯង កត្តានេះបានផ្តល់ទាំងឱកាស និងបញ្ហាប្រឈម ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលទាមទារឱ្យអ្នកប្រើប្រាស់មានការយល់ដឹង និងការទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់ព័ត៌មាន។











