
ជំរុញការយល់ដឹងអំពីអនុសញ្ញា សុី-ដCEDAW ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការគោរពសិទ្ធិនារី
ខេត្តកែប៖ ការលើកកម្ពស់សមភាពយេនឌ័រ ការការពារសិទ្ធិនារី និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារី គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការកសាងសង្គមមួយដែលមានសមធម៌ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងគោលបំណងបន្តពង្រឹងការយល់ដឹងអំពីសិទ្ធិនារី និងការអនុវត្តអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ មន្ទីរកិច្ចការនារីខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារី ភេទសុី-ដ(CEDAW) នៅសាលាវិទ្យាល័យ ហ៊ុន សែន ចំការដូង ក្រោមអធិបតីភាព លោកជំទាវ កៅ នី សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ១៥០នាក់ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។











