អភិបាលស្រុកថ្មពួក អញ្ជើញបើកវិញ្ញាសាប្រឡងសាកល្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យថ្មពួក

អភិបាលស្រុកថ្មពួក អញ្ជើញបើកវិញ្ញាសាប្រឡងសាកល្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យថ្មពួក

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក រ័ត្ន ថាសុីណង់ អភិបាល នៃគណៈអភិបាលស្រុកថ្មពួក រួមនឹងលោកស្រីអភិបាលរងស្រុក ព្រមទាំងលោកគ្រូ អ្នកគ្រូ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសាកល្បងថ្នាក់ទី១២ (បាក់ឌុប) ដែលបានប្រព្រឹត្តទៅនៅមណ្ឌលប្រឡងវិទ្យាល័យថ្មពួក ខេត្តបន្ទាយមានជ័យ។ ការរៀបចំការប្រឡងសាកល្បងនេះ ធ្វើឡើងក្នុងគោលបំណងវាស់ស្ទង់សមត្ថភាព កម្រិតយល់ដឹង និងការត្រៀមខ្លួនរបស់សិស្សានុសិស្សថ្នាក់ទី១២ មុននឹងឈានទៅដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ (បាក់ឌុប) នាពេលខាងមុខ ព្រមទាំងជាការហាត់សមទៅនឹងវិន័យ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡងផងដែរ។

ព័ត៌មានពាក់ព័ន្ធ

យុវសិស្ស ផូ បញ្ញាឫទ្ធិ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ ចែករំលែក បទពិសោធន៍ និងជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិ
អប់រំ និងកីឡា
យុវសិស្ស ផូ បញ្ញាឫទ្ធិ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ ចែករំលែក បទពិសោធន៍ និងជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិ
(ភ្នំពេញ)៖ យុវសិស្ស ផូ បញ្ញាឫទ្ធិ ជាសិស្សសិក្សានៅថ្នាក់ទី៩ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ បានបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់ខ្លួន និងចែករំលែកចំណេះដឹង ខណៈទទួលបានជ័យលាភី និងដណ្ដើមបាននូវមេដាយជាច្រើនក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិជាច្រើន។ ជ័យជម្នះនេះបាននាំមកនូវកិត្តិយសថ្មីមួយទៀតសម្រាប់ខ្លួនឯង គ្រួសារ និងសាខាសិក្សារបស់ខ្លួន។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោក ឈូ ប៊ុនរឿង អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់អគារសិក្សា និងបន្ទប់ទឹក នៅវិទ្យាល័យផ្គាំ
អប់រំ និងកីឡា
លោក ឈូ ប៊ុនរឿង អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់អគារសិក្សា និងបន្ទប់ទឹក នៅវិទ្យាល័យផ្គាំ
នារសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់អគារសិក្សា និងបន្ទប់ទឹក នៅវិទ្យាល័យផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីកិច្ចប្រជុំវាយតម្លៃស្តង់ដាសាលារៀនគំរូ ឆ្នាំសិក្សា ២០២៥–២០២៦
អប់រំ និងកីឡា
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីកិច្ចប្រជុំវាយតម្លៃស្តង់ដាសាលារៀនគំរូ ឆ្នាំសិក្សា ២០២៥–២០២៦
បន្ទាយមានជ័យ:នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវាយតម្លៃស្តង់ដាសាលារៀនគំរូ សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ ជាមួយនាយក និងនាយិកាសាលាបឋមសិក្សាគោលដៅទូទាំងខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ
អប់រំ និងកីឡា
លោក ឈូ ប៊ុនរឿង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ថ្ងៃទីសៅរ៍ ទី២៥ ខែកក្តដា ឆ្នាំ២០២៦នេះ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សិស្សានុសិស្សសាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អាង រ៉េន អគ្គនាយករងសាលាអន្តរជាតិ យូ អេស អេ (USA) លោកស្រី ហង្ស ស្រីទូច នាយិកាកម្មវិធី អូស្ត្រាលី អាមេរិកាំង លោកម៉ៅ សុខវិសាល នាយកសាខាទី១៣ សិរីសោភ័ណ លោកស្រី សេង ឆេងម៉ី នាយិកាសាខាទី១០ បន្ទាយមានជ័យ និង លោក យ៉ែម ប៊ុនឆាត នាយកចំណេះទូទៅភាសាខ្មែរ សាលាអន្តរជាតិ យូ អេស អេ ព្រមទាំងមានការចូលរួមនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សឆគ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យជាតិមានជ័យ ឆ្នាំ២០២៦
អប់រំ និងកីឡា
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យជាតិមានជ័យ ឆ្នាំ២០២៦
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិមានជ័យ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល, ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល, សាកលវិទ្យាធិការ និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យ និងវាយតម្លៃលទ្ធផលការងារកន្លងមក ពិនិត្យលើបញ្ហាប្រឈម ព្រមទាំងលើកទិសដៅការងារអនុវត្តបន្ត។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិមានជ័យ
អប់រំ និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិមានជ័យ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិមានជ័យ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយបរិញ្ញាបត្រ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត

ព័ត៌មានថ្មីៗ

រសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ

រសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

រសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ខេត្តកែប៖ លោក ប៊ុន យោង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្ត ឆមាសទី២ របស់គណៈកម្មាធិការលុបបំបាត់ឪសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តកែប នៅសាលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
អង្គការលំនៅឋាន មនុស្សជាតិអន្តរជាតិកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយ៍យម្ម និងសំណង់ ដោយបានការសម្របសម្រួលពី​រដ្ឋ​បាល​ខេត្ត​កែប​

ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦​ នេះ​ អង្គការលំនៅឋាន មនុស្សជាតិអន្តរជាតិកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយ៍យម្ម និងសំណង់ ដោយបានការសម្របសម្រួលពី​រដ្ឋ​បាល​ខេត្ត​កែប​ បានរៀបចំសិក្ខាសាលាស្តីពី “គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ” ដែលប្រព្រឹត្តទៅក្រោម​អធិបតី​ភាព​ លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មាធិការអន្តរក្រសួង សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅ ឋានតម្លៃសមរម្យ​ និងឯកឧត្តមបណ្ឌិត​ សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលាប្រជ៉ំធំសេះសសាលាខេត្តកែប។

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
នាយកដ្ឋាន ស្ថិតិគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការបានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផល គណនេយ្យជាតិខេត្តកែបឆ្នាំ២០២៥»
សកម្មភាពថ្នាក់ដឹកនាំ

នាយកដ្ឋាន ស្ថិតិគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការបានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផល គណនេយ្យជាតិខេត្តកែបឆ្នាំ២០២៥»

ព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ខេត្តកែប៖ នាយកដ្ឋាន ស្ថិតិគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការបានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផល គណនេយ្យជាតិខេត្តកែបឆ្នាំ២០២៥» ដើម្បីដាក់ជូនសាធារណជន និងមន្ទីរ អង្គភាពជុំវិញខេត្តប្រើប្រាស់ ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ និង លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្ត ។

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

មន្ទីរព័ត៌មានខេត្តកែប
មន្ទីរព័ត៌មានខេត្តកែប
អានបន្ត