
នគរបាលខេត្តកែប បន្តចុះត្រួតពិនិត្យវត្តមានជនបរទេសស្នាក់នៅរយៈវែង-ខ្លី និងពិនិត្យផ្ទៀងផ្ទាត់លើប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា(FPCS) បង្ការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងបទល្មើសផ្សេងៗ
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងប្រសាសន៍ណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងអំពើល្មើសច្បាប់ផ្សេងៗ ក្នុងភូមិសាស្ត្រគ្រប់គ្រង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យគ្រប់គ្រងជនបរទេស និងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកែប បានបន្តចុះត្រួតពិនិត្យវត្តមានជនបរទេសស្នាក់នៅរយៈវែង-ខ្លី និងបានពិនិត្យផ្ទៀងផ្ទាត់លើប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា(FPCS) នៅក្រុងកែប ចំនួន៤គោលដៅ មានជនបរទេស ចំនួន១១នាក់ ស្រី៥នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ៕









