
ខេត្តកែប៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក សាន ប៊ុនធឿន អភិបាលរងក្រុងកែប តំណាងលោក ឃន វុទ្ធី អភិបាលក្រុងកែប បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពក្រុងកែប ចុះពិនិត្យ សម្របសម្រួល និងរៀបចំសណ្តាប់ធ្នាប់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ចំហៀងផ្សារដំណាក់ចង្អើរ
ខេត្តកែប៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក សាន ប៊ុនធឿន អភិបាលរងក្រុងកែប តំណាងលោក ឃន វុទ្ធី អភិបាលក្រុងកែប បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពក្រុងកែប ចុះពិនិត្យ សម្របសម្រួល និងរៀបចំសណ្តាប់ធ្នាប់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ចំហៀងផ្សារដំណាក់ចង្អើរ ដើម្បីរៀបចំកែលម្អប្រព័ន្ធលូបង្ហូរទឹកឡើងវិញ ឱ្យមានប្រសិទ្ធភាព និងសមស្របទៅតាមតម្រូវការជាក់ស្តែង។ ការចុះអនុវត្តការងារនេះ មានគោលបំណងដោះស្រាយបញ្ហាការកកស្ទះលំហូរទឹក កាត់បន្ថយហានិភ័យនៃការជន់លិចក្នុងរដូវវស្សា ព្រមទាំងធានាបាននូវការបង្ហូរទឹកប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ក៏ជាការលើកកម្ពស់សោភ័ណភាព បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងក្រុងកែប ឱ្យកាន់តែមានភាពស្អាត របៀបរៀបរយ និងទាក់ទាញផងដែរ។











