
កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប ចុះត្រួតពិនិត្យវត្តមានជនបរទេសស្នាក់នៅរយៈវែង-ខ្លី និងពិនិត្យផ្ទៀងផ្ទាត់លើប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា(FPCS) នៅក្រុងកែប
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងប្រសាសន៍ណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យគ្រប់គ្រងជនបរទេស និងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកែប បានបន្តចុះត្រួតពិនិត្យវត្តមានជនបរទេសស្នាក់នៅរយៈវែង-ខ្លី និងបានពិនិត្យផ្ទៀងផ្ទាត់លើប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា(FPCS) នៅក្រុងកែប ចំនួន១១គោលដៅ មានជនបរទេស ចំនួន១៧នាក់ ស្រី៤នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ៕











