
ស្ពានបេតុង ប្រវែង ៦០ម៉ែត្រ និងផ្លូវបេតុងសងខាងក្បាលស្ពាន ប្រវែង ៣០០ម៉ែត្រ នៅខេត្តកំពត ត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ស្ពានបេតុង ប្រវែង ៦០ម៉ែត្រ និងផ្លូវបេតុងសងខាងក្បាលស្ពាន ប្រវែង ៣០០ម៉ែត្រ នៅខេត្តកំពត ត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុងប្រវែង ៦០ម៉ែត្រ និងផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង ៣០០ម៉ែត្រ នៅភូមិកន្លង់ ឃុំស្តេចគង់ខាងជើង តភ្ជាប់ទៅភូមិចម្លងជ្រៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។ ខេត្តកំពត | ២៥ មិថុនា ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា











