
សេចក្តីបំភ្លឺព័ត៌មាន៖ របស់លោក លេង សុខុម អភិបាលរងក្រុងកែប សូមគោរពជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាប
ឆ្លើយតបទៅនឹងការ ចុះផ្សាយរបស់គណនីហ្វេសប៊ុកសារព័ត៌មានឈ្មោះ PN Asia កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមចំណងជើងថា”ផ្ទុះរឿងអាស្រូវថ្មី អភិបាលរងក្រុងកែប លោក លេង សុខុម រងការចោទប្រកាន់ថា លក់ដីខ្យល់តម្លៃ៣៥,០០០ដុល្លារ ឲ្យប្រជាពលរដ្ឋ” ខ្ញុំបាទសូមធ្វើការបដិសេធទាំងស្រុងចំពោះការប្រើ ប្រាស់ពាក្យចោទប្រកាន់ថា លក់ដីខ្យល់ និងសូមបំភ្លឺជូននូវអង្គហេតុពិតប្រាកដ ប្រកបដោយតម្លាភាព និងទិដ្ឋភាពច្បាប់ដូចតទៅ៖









