
យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយការបាត់បង់អាយុជីវិតនៅលើដងផ្លូវ
ខេត្តកែប៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ឃន វុទ្ធី អភិបាលក្រុងកែប បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្បួនដង្ហែផ្សព្វផ្សាយតាមដងផ្លូវជាតិ ក្នុងភូមិសាស្ត្រខេត្តកែប ដែលរៀបចំឡើងដោយវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការស៊ីប៉ា និងមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ច លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។











