
ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកែប
រសៀល ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកែប ដើម្បីពិនិត្យ ពិភាក្សាលើការបែងចែកតួនាទី ភារកិច្ច របៀបរបបការងារជូនគណៈអភិបាលខេត្ត និងបញ្ហាផ្សេងៗ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត៕











