
ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការដឹកនាំកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងបរិស្ថាន ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក សែម រមនា អភិបាលរងខេត្ត
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កែប៖ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការដឹកនាំកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងបរិស្ថាន ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក សែម រមនា អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការ អនុវត្តមុខងារលើវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលប្រជុំធំសេះសសាលាខេត្ត។









