
សេចក្តីបំភ្លឺព័ត៌មាន
សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកដំណាក់ចង្អើរ សូមជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមទាំងអស់ឱ្យបានជ្រាបថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ មានការចុះផ្សាយវីដេអូ និងអត្ថបទនៅលើទំព័រហ្វេសប៊ុកឈ្មោះ «សារព័ត៌មានថ្ងៃស្អែក - Thngaysaek News» ដោយបានលើកឡើងពីការដ្ឋានសាងសង់មួយកន្លែង នៅចំណុចជើងភ្នំបារាំង ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាជាការសាងសង់រំលោភ បំពានលើដីកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលស្រុក សូមធ្វើការច្រានចោល និងបដិសេធទាំងស្រុងនូវរាល់ការចោទប្រកាន់ និងការចុះផ្សាយដែលខ្វះការផ្ទៀងផ្ទាត់ គ្មានមូលដ្ឋានច្បាស់លាស់ និងមានលក្ខណៈបំភាន់ទាំងនេះ។ ដើម្បីជៀសវាងការភាន់ច្រឡំពីសំណាក់សាធារណជន និងធានាបាននូវការផ្តល់ព័ត៌មានពិតប្រាកដ រដ្ឋបាលស្រុក សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូននូវមូលដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេស ដូចខាងក្រោម៖








