
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ៖ ដីធ្លីមានប័ណ្ណកម្មសិទ្ធិ គឺមានសុវត្ថិភាព និងជាមូលធនដ៏មានតម្លៃសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ
កែប៖ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំស្រុកដំណាក់ចង្អើរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងថា ដីធ្លីដែលបានចុះបញ្ជី និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ គឺមានសុវត្ថិភាព និងជាមូលធនដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសារ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ថា «ដីធ្លីបានចុះបញ្ជីមានប័ណ្ណកម្មសិទ្ធិ គឺមានសុវត្ថិភាព និងជាមូលធន»។










