ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦










រសៀល ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ខេត្តកែប៖ លោកស្រី គឹម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តធ្វើតេស្តរហ័សរកសារធាតុញៀនតាមរយៈទឹកមូត្រ នៅសាលប្រជុំធំសេះស សាលាខេត្ត។


នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:២៤នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក យោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ច្រកអានសេះ សកម្មភាពទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ១,១១៤នាក់ ស្មើនឹង ៣៥៧ គ្រួសារ (ស្ត្រី ៧១១នាក់) និងកុមារចំនួន ៥៩៧នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានពួកគេវិញបាននៅឡើយ


អភិបាលខេត្តកែប ណែនាំមន្ទីរជំនាញរៀបចំសណ្តាប់ធ្នាប់ និងសេវាកម្មឱ្យបានល្អ ក្នុងឱកាសភ្ជុំបិណ្ឌ


កែប៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ នៅនៅវត្តវិបស្សនាធុរៈខេត្តកែប ហៅវត្តសមាធិ។ ការអញ្ជើញចូលរួមពិធីកាន់បិណ្ឌនេះ បានប្រព្រឹត្តទៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ដែលជាប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អផូរផង់របស់ប្រជាជនខ្មែរ ដោយប្រជាពលរដ្ឋបាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យផ្សេងៗ ប្រគេនព្រះសង្ឃ ព្រមទាំងធ្វើបុណ្យ សន្សំកុសល និងឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិការដែលបានចែកឋានទៅ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ រួមជាមួយ ថ្នាក់ដឹកនាំខេត្ត បានចូលរួមប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ ព្រមទាំងចូលរួមស្តាប់ព្រះធម៌ និងធ្វើកិច្ចពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។
