
សូមអបអរសាទរអ្នកគ្រូនាយិកាសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ
សូមអបអរសាទរអ្នកគ្រូនាយិកាសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ

សូមអបអរសាទរអ្នកគ្រូនាយិកាសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ












សេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ការផ្សព្វផ្សាយ ជ្រើសរើស និងបញ្ជូនជនទេសន្តរប្រវេសន៍ការងារខ្មែរ ទៅធ្វើការនៅក្រៅប្រទេសក្នុងវិស័យនេសាទ និងការដា្ឋនរុករករ៉ែ

សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុកដំណាក់ចង្អើរ


កែប៖ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុកដំណាក់ចង្អើរ បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងធ្វើសមាហរណកម្មគម្រោងអាទិភាពរបស់ស្រុក និងឃុំ ជាមួយគម្រោងរបស់មន្ទីរ អង្គភាព និងដៃគូពាក់ព័ន្ធ ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ និងស្វែងរកប្រភពធនធានគាំទ្រសម្រាប់អនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុកដំណាក់ចង្អេីរ សម្រាប់ឆ្នាំ២០២៧-២០២៩ ឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលពេញមួយព្រឹកនេះ ធ្វើឡើងនៅសាលប្រជុំសាលាស្រុកដំណាក់ចង្អើរ ក្រោមអធិបតី លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងបានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកដំណាក់ចង្អើរ អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក មេឃុំ មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ជាសមាជិក សមាជិកាផងដែរ។


ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញស្តីពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦— ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការសារព័ត៌មាន និងផ្សព្វផ្សាយ អញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានាអំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធនៃគណៈកម្មការរៀបចំកិច្ចប្រជុំកំពូល ផងដែរ។ រូបថត៖ យឹម សុវឌ្ឍនា ប្រភព៖ AKP News
