
ផ្លូវបេតុងអាមេប្រវែង ២,០០០ម៉ែត្រ សម្រួលការធ្វើដំណើរ ការដឹកជញ្ជូន និងការបម្រើជីវភាពប្រចាំថ្ងៃ
សង្កាត់អូរក្រសារ ៖ គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ២,០០០ម៉ែត្រ និងមានទទឹង ៥ ម៉ែត្រ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ ការអភិវឌ្ឍន៍នេះត្រូវបានសាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តឱ្យកាន់តែប្រសើរឡើង។









