
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦













ខេត្តកែប ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងការិយាល័យពាក់ព័ន្ធ និងកម្លាំងនគរបាលមូលដ្ឋាន បានបន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង គ្រឿងញៀន អាវុធគ្រឿងផ្ទុះ អន្តោប្រវេសន៍ និងផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក លេីផ្លូវជាតិលេខ៣៣ និងធ្វើការចល័តល្បាតនៅទូទាំងខេត្ត។ សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province


ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ បន្តសហការជាមួយអាជ្ញាធរឃុំ និងលោកនាយកសាលា ចុះជួបប្រជុំផ្សព្វផ្សាយគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ១លើក ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ១៥១នាក់ នៅសាលាបឋមសិក្សាធម្មគិរី ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផលប៉ះពាល់គ្រឿងញៀន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសម័យសង្គ្រាម ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) អំពើលួច ឆក់ ប្លន់ និងអំពើរល្មើសច្បាប់ផ្សេងៗ ។ ចំពោះមុខលោក ស្នងការ ជម្រុញលើកទឹកចិត្តបន្តចុះផ្សព្វផ្សាយគោលនយោបាយនេះតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយ និងអូសទាញការគាំទ្រកាន់តែច្រើនឡើងគ្រប់ៗមូលដ្ឋានក្នុងខេត្ត៕


ដំណើរកម្សាន្តនៅក្នុងទឹកទីខេត្តកែប បងប្អូនគួរសាកល្បងបទពិសោធន៍ថ្មីៗ នេះជាទីតាំង (ដំណរភ្ជាប់ Link ) ដែលអាចនាំអ្នកទៅដល់គោលដៅទាំងនោះ ៖


ដំណើរកម្សាន្តនៅក្នុងទឹកទីខេត្តកែប បងប្អូនគួរទស្សនាគោលដៅទេសចរណ៍ ខាងក្រោមនេះជាទីតាំង (ដំណរភ្ជាប់ Link ) ដែលអាចនាំអ្នកទៅដល់គោលដៅទាំងនោះ ៖
