ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សន្តិសុខសង្គម
អភិបាលរងខេត្តកំពង់ចាម ចុះពិនិត្យទីតាំង និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងស្រុកស្រីសន្ធរ
(កំពង់ចាម) នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក សា ស៉ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងមួយចំនួន ព្រមទាំងបន្តយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរីអញ្ជើញចុះសួរសុខទុក្ខ ទណ្ឌិតដែលផ្ទុកមេរោគអេស៍ចំនួន១២នាក់ នៅពន្ធនាគារខេត្ត
ការចុះសួរសុខទ្ខរបស់ លោកជំទាវ ញាន ទិត្យចិន្តាអភិបាល
រងខេត្តរតនគិរី បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ
២០២៦។


បទយកការណ៍
ម្ចាស់កសិដ្ឋានវ័យក្មេងនៅបាត់ដំបង ចិញ្ចឹមមាន់យកស៊ុត រកចំណូលបានជិត១លានរៀលក្នុងមួយថ្ងៃ
បាត់ដំបង ៖ សម្លេងមាន់ស្រែកក្ដត ទ្រហឹងអើងកង ចេញពីកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ដែលមានទ្រុងខ្ពស់ផុតពីដី ប្រព័ន្ធទឹកខ្វែងខ្វាត់ដើរដោយបស្វ័យប្រវត្តិ ។ បុរសម្នាក់កំពុងឈរដាក់ចំណី និងដើរប្រមូលស៊ុតជាច្រើនពាន់គ្រាប់ ដែលទើបតែទំលាក់ពងតាមធ្នើរនីមួយៗសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។


ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងព្រំដែនជំនាន់ទី២ និងបច្ចេកវិទ្យាឌីជីថលថ្មីៗ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2) និងមុខងារឌីជីថលអន្តោប្រវេសន៍ថ្មីៗ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីជួយពង្រឹងសមត្ថភាពរបស់កងកម្លាំងអន្តោប្រវេសន៍ ក្នុងការពិនិត្យតាមដាន និងរក្សាការពារសន្តិសុខជាតិឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមយុគសម័យឌីជីថល។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តកណ្តាល និងមូលនិធិ ខេ អឹម អេច បានឯកភាពគ្នារៀបចំពិធី"ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហការលើគម្រោងដើមឈើ១លានដើម" នៅស្រុកកណ្តាលស្ទឹង
មន្ទីរបរិស្ថានខេត្តកណ្តាល និងមូលនិធិ ខេ អឹម អេច បានឯកភាពគ្នារៀបចំពិធី"ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហការលើគម្រោងដើមឈើ១លានដើម" នៅស្រុកកណ្តាលស្ទឹង


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការចំណាកស្រុកដោយសុវត្ថិភាព នៅស្រុកល្វាឯម ខេត្តកណ្តាល
ដើម្បីបន្តពង្រឹងការយល់ដឹង និងរួមចំណែកទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ជាពិសេសលើកុមារតាមប្រព័ន្ធអនឡាញ ព្រមទាំងលើកកម្ពស់ការចំណាកស្រុកដោយសុវត្ថិភាព រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការចំណាកស្រុកដោយសុវត្ថិភាព


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានខេត្តសៀមរាប និងឧត្តរមានជ័យ ចេញផ្សាយ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៦
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម
សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី


សកម្មភាពអាជ្ញាធរ
ជំនាញជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបបទល្មើជលផល ០១ករណី នៅក្នុងភូមិសាស្ត្រស្រុកកងមាស
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស និងដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការល្បាត និងត្រួតពិនិត្យ បង្រ្កាបជលផល ០១ករណី នៅចំណុចព្រែកជីក ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។


សន្តិសុខសង្គម
អាវុធហត្ថស្រុកសង្កែ ឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ ខណៈកំពុងធ្វើសកម្មភាពកាត់ដំបូលសំយាបផ្ទះលួចទ្រព្យសម្បត្តិ នៅស្រុកសង្កែ
បាត់ដំបង៖កម្លាំងកងរាជអាវុធហត្ថស្រុកសង្កែ បានបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈដែលរូបគេកំពុងតែធ្វើសកម្មភាពកាត់ដំបូលសំយាបផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីចូលលួចទ្រព្យសម្បត្តិ។


សកម្មភាពអាជ្ញាធរ
្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្ច្រាបយេនឌ័រនិងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្រ្តីក្នុងអង្គភាព កោះកុង៖ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្ច្រាបយេនឌ័រនិងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្រ្តីក្នុងអង្គភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ក្រុមការងារក្រសួងមហាផ្ទៃ នៅសាលាមហោស្រពខេត្តកោះកុង។
្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្ច្រាបយេនឌ័រនិងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្រ្តីក្នុងអង្គភាព កោះកុង៖ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្ច្រាបយេនឌ័រនិងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្រ្តីក្នុងអង្គភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ក្រុមការងារក្រសួងមហាផ្ទៃ នៅសាលាមហោស្រពខេត្តកោះកុង។


ការអភិវឌ្ឍ
ក្រុងពាលី បួងសួង សុំសេចក្តីសុខ និងបញ្ចុះបឋមសិលា សាងសង់សួនច្បារសម្តេចក្រឡាហោម ស ខេង
បាត់ដំបង៖ នៅបរិវេណសួនសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃ ទី៩ ខែមិថុនា ឆ្នា២០២៦ បានរៀបចំ ពិធីក្រុងពាលី បួងសួង សុំសេចក្តីសុខ និងបញ្ចុះបឋមសិលា សាងសង់រូបសំណាក ព្រះវិស្ណុ ធ្វើអំពីស្ពាន់ មានកម្ពស់ ៦,៣០ ម៉ែត្រដើម្បីជាទីសក្ការៈបូជា និងសាងសង់កែលម្អរសួនច្បារសម្តេចក្រឡាហោម ស ខេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន វត្តមានចូលរួមមាន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី មន្ត្រីរាជការ គ្រប់មន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញខេត្តបាត់ដំបង ។

