ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Emmanuel Macron អញ្ជើញចូលរួមធ្វើសនិ្នសីទសារព័ត៌មាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង អញ្ជើញចូលរួមធ្វើសនិ្នសីទសារព័ត៌មាន នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។


នយោបាយ
ពិធីបើកជាផ្លូវការ ប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតី ក្នុងពិធីបើកប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីជប់លៀងផ្លូវការជាកិត្តិយស ជូនគណៈប្រតិភូដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងឱកាសនៃពិធីជប់លៀងផ្លូវការជាកិត្តិយសជូនគណៈប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។


នយោបាយ
ពិធីបើកព្រឹត្តិការណ៍ ហ្រ្វង់កូតិច - FrancoTech នៅកោះពេជ្រ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីសាធារណរដ្ឋបារាំង ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម Mark Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា អញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍ ហ្រ្វង់កូតិច - FrancoTech ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ហ្រ្វង់កូតិច - FrancoTech គឺជាព្រឹត្តិការណ៍អមមួយ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជា ជាប្រធាន និងជាម្ចាស់ផ្ទះ។
រូបថត៖ ក្រុមការងារ AKP


នយោបាយ
ព្រះករុណា ព្រះមហាក្សត្រ រៀបចំព្រះរាជពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ ជូន ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ នៅព្រះបរមរាជវាំង
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យ រៀបចំព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋ ជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវស្តី្រទី១ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីបារាំង នៅព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយគណៈប្រតិភូជាភរិយាបណ្តាប្រមុខរដ្ឋ/រាជរដ្ឋាភិបាល អញ្ជើញទស្សនាភូមិហ្វ្រង់កូហ្វូនី
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា និងភរិយារបស់ឯកឧត្តមប្រមុខរដ្ឋ/រាជរដ្ឋាភិបាល និងគណៈប្រតិភូ ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ អញ្ជើញទស្សនាស្តង់ពិព័រណ៍ នៅភូមិហ្វ្រង់កូហ្វូនី មុខវត្តបទុមវតី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
រូបថត៖ ក្រុមការងារ AKP


នយោបាយ
ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី និងថ្លែងព្រះរាជសុន្ទរកថា ក្នុងពិធីបើកប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតី និងថ្លែងព្រះរាជសុន្ទរកថា ក្នុងពិធីបើកប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។


នយោបាយ
ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទទួលស្វាគមន៍គណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យ ស្តេចយាងទទួលស្វាគមន៍គណៈប្រតិភូជាប្រមុខរដ្ឋ/រាជរដ្ឋាភិបាល និងគណៈប្រតិភូបរទេសនានា មុនពេលពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។


នយោបាយ
ឯកឧត្តម ប្រធានាធិបតីបារាំង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
(ភ្នំពេញ)៖ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមណ្ឌបព្រះបរមរូប ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
រូបថត៖ ក្រុមការងារ AKP


បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងយុវជន ចុះសម្អាតអនាម័យ និងកាត់តែងមែកឈើតាមបណ្ដោយផ្លូវជាតិលេខ៥៧
ខេត្តប៉ៃលិន៖ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរភូមិ សង្កាត់ទួលល្វា សង្កាត់ប៉ៃលិន និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បើកយុទ្ធនាការចុះសម្អាតអនាម័យ ប្រមូលសំរាម សំណល់ប្លាស្ទិក និងកាត់តែងមែកឈើអមសងខាងផ្លូវជាតិលេខ៥៧ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់សោភ័ណភាព សុខុមាលភាព និងបរិស្ថានបៃតងក្នុងក្រុងប៉ៃលិន។
យុទ្ធនាការចុះសម្អាតបរិស្ថាននេះ ប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលដោយ លោក លឹម វណ្ណា អភិបាលរងក្រុងប៉ៃលិន


សន្តិសុខសង្គម
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភជូនយោធិនមានជីវភាពខ្វះខាតចំនួន ៥នាក់
លោកវរសេនីយ៍ឯក អ៊ុច ប៊ុនថាន មេបញ្ជាការរង ទទួលជំនាញទំនាក់ទំនងកិច្ចការសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលមានជីវភាពខ្វះខាតចំនួន ៥នាក់ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។


សន្តិសុខសង្គម
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ៃលិន ចុះជួយសម្រួលចរាចរណ៍ ជូនសិស្សានុសិស្សចេញពីសាលាបឋមសិក្សារតនសោភ័ណ្ឌ ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយការកកស្ទះ
ខេត្តប៉ៃលិន៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ៃលិន បានសហការជាមួយលោកគ្រូ អ្នកគ្រូ ចុះជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្សនៅពេលចេញពីសាលារៀន នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចមុខសាលាបឋមសិក្សារតនសោភ័ណ្ឌ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីបញ្ចៀសការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ។
ប្រតិបត្តិការចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍នេះ ធ្វើឡើងដោយអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងក្រោមការចាត់តាំងផ្ទាល់ពី លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលក្រុងប៉ៃលិន។


សន្តិសុខសង្គម
តំណាងស្នងការនគរបាលខេត្តប៉ៃលិន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាសរុបជាង ៨លានរៀល ប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ឯក បូរ លុច
ខេត្តប៉ៃលិន៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រមទាំងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងប្រគល់ថវិកាឧបត្ថម្ភសរុបចំនួន ៨,០០៨,០០០ រៀល ជូនដល់ក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក បូរ លុច នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

