ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងអធិការកិច្ច សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់
(កំពង់ចាម) ដើម្បីពង្រឹងការយល់ដឹង និងលើកកម្ពស់គោរពច្បាប់ចរាចរណ៍ក្នុងចំណោមស្រទាប់យុវវ័យ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងអធិការកិច្ច បានសហការជាមួយអាជ្ញាធរខេត្តកំពង់ចាម រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។


សន្តិសុខសង្គម
រដ្ឋបាលស្រុកស្ទឹងត្រង់ ដាក់ចេញនូវផែនការសកម្មភាព ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Scam Online)
លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដាក់ចេញនូវផែនការសកម្មភាព ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Scam Online)


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ៖ យើងរួមគ្នាកំចាត់គ្រឿងញៀន ឲ្យដល់ឫសគល់ ដើម្បីកសាងសង្គមជាតិឲ្យល្អ
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឲ្សសហការគ្នា ដើម្បីកំចាត់គ្រឿងញៀនឲ្យដល់ឫសគល់ ក្នុងគោលបំណងកសាងសង្គមជាតិមួយឱ្យល្អ ពោលគឺ គ្មានអ្នកប្រើប្រាស់បំពានគ្រឿងញៀន និងគ្មានអ្នកជួញដូរ នៅក្នុងសហគមន៍របស់យើង ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងក្រុមការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ចូលរួមកិច្ចប្រជុំស្តីពីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី តាមរយៈ video zoom
ដើម្បីពង្រឹងភាពជាអ្នកដឹកនាំដល់ក្មេងស្រី ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំដោយ លោកជំទាវ អៀម វណ្ណី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ បានដឹកនាំ ស្រ្តីដែលមកពីមន្ទីរអង្គភាពជុំវិញខេត្ត មកចូលរួមកិច្ចប្រជុំជាមួយក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធ Video Zoom ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ក្មេងស្រី និងសិក្សាស្រាវជ្រាវបន្ថែមលើភាពជាអ្នកដឹកនាំដល់ស្រ្តី។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំរៀបចំគម្រោងចំណូលថវិកាបឋមរបស់មន្ទីរ-អង្គភាពជំនាញ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧
(កំពង់ចាម) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម លោក លី សារ៉ារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំគម្រោងចំណូលថវិកាបឋមរបស់មន្ទីរ និងអង្គភាពជំនាញនានាជុំវិញខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ចាម ចូលរួមពិធីដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី
លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំសមាជិកា គ.ក.ស.ក ខេត្ត ចូលរួមក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០»។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចជលផលកំពង់ចាម ចុះល្បាតត្រួតពិនិត្យបទល្មើស និងផ្សព្វផ្សាយ ច្បាប់ស្ដីពីជលផលជូនប្រជានេសាទ នៅស្រុកជើងព្រៃ
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានសហការជាមួយអធិការដ្ឋានរដ្ឋបា លជលផលមេគង្គ និង អាជ្ញាធរស្រុកជើងព្រៃ បានចុះល្បាត ត្រួតពិនិត្យ នឹងបង្រ្កាបបទល្មើសជល ផល ក្នុងភូមិសាស្ត្រស្រុកជើងព្រៃ និងផ្សព្វផ្សាយច្បាប់ស្ដីពីជលផល ជូនប្រជានេសាទផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូ) រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បណ្តុះស្មារតីយុវជនឱ្យត្រៀមខ្លួនប្រកបដោយគុណភាព មុនឈានចូលវ័យចាស់
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយក្រោមប្រធានបទ «ការត្រៀមខ្លួនរបស់ប្រជាជនវ័យក្មេងដើម្បីឈានចូលវ័យចាស់» ក្រោមអធិបតីភាព ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និង ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
គណៈកម្មាធិការ អ.ន.ក ស្រុកកងមាស ចុះសួរសុខទុក្ខ ឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួន ដល់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុក មានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនស្រុកកងមាស និងលោកអនុប្រធានគណៈកម្មាធិការ អ.ន.ក ស្រុក លោកប្រធាន អនុប្រធានសាខា អ.ន.ក ឃុំពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកអតីតយុទ្ធជន និងនិវត្តជនចំនួន៥គ្រួសារ ដែលមានជីវភាពក្រលំបាក និងជំងឺប្រចាំកាយ។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្ត(ថ្មី) សម្រេចបានប្រមាណ៩០ភាគរយ ដែលគ្រោងនឹងសម្ពោធ នៅចុងឆ្នាំ ២០២៦
(កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) សម្រេចបានប្រមាណជាង៩០% ដោយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំ ២០២៦ ខាងមុខ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យ និងកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៤
កំពង់ចាម៖ ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៤ អោយមានភាពត្រឹមត្រូវ លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីមានវិធានការសមស្រប និងកែលម្អកំហុសឆ្គងលើការអនុវត្តនីតិវិធីក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៤ ដែលរៀបចំឡើងនៅសាលប្រជុំសាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ។


សកម្មភាពអាជ្ញាធរ
ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តកំពង់ចាម (PWG)បើកកិច្ចប្រជុំ ឆមាសទី១ ឆ្នាំ២០២៦ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម
ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តកំពង់ចាម (PWG)បើកកិច្ចប្រជុំ ឆមាសទី១ ឆ្នាំ២០២៦ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បណ្តុះស្មារតីយុវជនឱ្យត្រៀមខ្លួនប្រកបដោយគុណភាព មុនឈានចូលវ័យចាស់
(កំពង់ចាម) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយក្រោមប្រធានបទ «ការត្រៀមខ្លួនរបស់ប្រជាជនវ័យក្មេងដើម្បីឈានចូលវ័យចាស់» ក្រោមអធិបតីភាព ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និង ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម។

