
ព្រះករុណា ព្រះមហាក្សត្រ រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជាកិត្តិយសជូន ឯកឧត្តម Emmanuel MACRON និងលោកជំទាវ នៅព្រះបរមរាជវាំង
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជាកិត្តិយសជូន ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវ Brigitte Macron នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីនៅព្រះរាជាណាចក្រកម្ពុជា។









