
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយលោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប
កែប៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយលោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ ឧបាសិកា អុឹង គីមលីន ត្រូវជាម្តាយក្មេករបស់លោក ដែលបានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តទៅនៅគេហដ្ឋានសព ស្ថិតក្នុងភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានសម្តែងនូវក្តីសោកស្តាយ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ព្រមទាំងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា អឹុង គីមលីន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។






